Bitcoin.org គឺជាគម្រោងដែលផ្តល់មូលនិធិដោយសហគមន៍ ការបរិច្ចាគត្រូវបានកោតសរសើរ និងប្រើប្រាស់ដើម្បីកែលម្អគេហទំព័រ។

Bitcoin សំរាប់បុគ្គល

bitcoinគឺជាមធ្យោយបាយដ៏ងាយស្រួលបំផុតក្នុងការធ្វើប្រតិបត្តិការជាមួយតំលៃទាប។

Icon

ការទូទាត់ចល័តបានធ្វើឲ្យមានភាពងាយស្រួល

Bitcoin នៅពេលប្រើនៅលើឧបករណ៍ចល័តអនុញ្ញាតឱ្យអ្នកបង់ប្រាក់ជាមួយនឹងការស្កេនពីរជំហានសាមញ្ញ។ មិនចាំបាច់ចុះឈ្មោះ អូសកាតរបស់អ្នក វាយលេខសម្ងាត់ ឬចុះហត្ថលេខាអ្វីនោះទេ។ អ្វីដែលអ្នកត្រូវការដើម្បីទទួលបានការទូទាត់ Bitcoin គឺត្រូវបង្ហាញកូដ QR នៅក្នុងកម្មវិធីកាបូប Bitcoin របស់អ្នក ហើយឱ្យភាគីម្ខាងទៀតស្កេនទូរស័ព្ទរបស់អ្នក ឬប៉ះទូរស័ព្ទទាំងពីរជាមួយគ្នា (ដោយប្រើបច្ចេកវិទ្យាវិទ្យុ NFC)។

Icon

សុវត្ថិភាពនិង​ គ្រប់គ្រងលើលុយរបស់អ្នក

ប្រតិបត្តិការ Bitcoin ត្រូវបានធានាដោយការគ្រីបកម្រិតយោធា។ គ្មាននរណាម្នាក់អាចយកលុយរបស់អ្នក ឬធ្វើការទូទាត់ជំនួសអ្នកបានទេ។ ដរាបណាអ្នកចាត់វិធានការចាំបាច់ដើម្បីការពារកាបូបរបស់អ្នក Bitcoin អាចផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងលើប្រាក់របស់អ្នក និងកម្រិតការពារដ៏រឹងមាំប្រឆាំងនឹងប្រភេទនៃការក្លែងបន្លំជាច្រើន។

Icon

ធ្វើនៅគ្រប់កន្លែង​​ ពេលណាក៏បាន

ស្រដៀងគ្នាទៅនឹងអ៊ីមែលដែរ អ្នកមិនចាំបាច់សួរអ្នកទទួលដែលអ្នកកំពុងផ្ញើ bitcoin ទៅ ដើម្បីប្រើកម្មវិធី កាបូប ឬអ្នកផ្តល់សេវាដូចគ្នា។ អ្នកគ្រាន់តែត្រូវការអាសយដ្ឋាន bitcoin របស់ពួកគេ ហើយបន្ទាប់មកអ្នកអាចធ្វើប្រតិបត្តិការជាមួយពួកគេគ្រប់ពេលវេលា។ បណ្តាញ Bitcoin តែងតែដំណើរការ ហើយមិនដែលដេកទេ សូម្បីតែនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក៏ដោយ។

Icon

ការទូទាត់លឿនជាអន្តរជាតិ

ការផ្ញើ bitcoins ឆ្លងកាត់ព្រំដែនគឺងាយស្រួលដូចការផ្ញើវាឆ្លងកាត់ផ្លូវ។ មិនមានធនាគារណាដែលធ្វើឲ្យអ្នករង់ចាំបីថ្ងៃធ្វើការ គ្មានថ្លៃបន្ថែមសម្រាប់ការផ្ទេរប្រាក់អន្តរជាតិ និងគ្មានដែនកំណត់ពិសេសលើចំនួនអប្បបរមា ឬអតិបរមាដែលអ្នកអាចផ្ញើបាន។

Icon

សូន្យ​ឬ​ តំលៃថោក

មិនមានថ្លៃសេវាក្នុងការទទួល bitcoins ទេ ហើយកាបូបជាច្រើនអនុញ្ញាតឱ្យអ្នកគ្រប់គ្រងថាតើថ្លៃប៉ុន្មានដែលត្រូវបង់នៅពេលចំណាយ។ កាបូបភាគច្រើនមានថ្លៃដើមសមរម្យ ហើយថ្លៃសេវាខ្ពស់អាចជំរុញឱ្យមានការបញ្ជាក់កាន់តែលឿននៃប្រតិបត្តិការរបស់អ្នក។ ថ្លៃសេវាមិនទាក់ទងទៅនឹងចំនួនទឹកប្រាក់ដែលបានផ្ទេរទេ ដូច្នេះវាអាចផ្ញើ 100,000 bitcoins សម្រាប់ថ្លៃដូចគ្នាដែលវាមានតម្លៃក្នុងការផ្ញើ 1 bitcoin ។

Icon

ការពារអត្តសញ្ញាណរបស់អ្នក

ជាមួយនឹង Bitcoin មិនមានលេខកាតឥណទានដែលតួអង្គព្យាបាទអាចប្រមូលបាន ដើម្បីលួចពីអ្នកនោះទេ។ ជាការពិត វាអាចទៅរួចក្នុងករណីខ្លះក្នុងការផ្ញើការទូទាត់ដោយមិនបង្ហាញអត្តសញ្ញាណរបស់អ្នក ស្ទើរតែដូចជាប្រាក់រូបវន្ត។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែចំណាំថា ការខិតខំប្រឹងប្រែងខ្លះអាចត្រូវបានទាមទារដើម្បីការពារឯកជនភាពរបស់អ្នក